ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ទោ សែ ហួត នាំយកថវិកាសមាគមមិត្តនគរបាលជូនដល់មន្ត្រីនគរបាលដែលកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះចំនួន ០៤នាក់

ខេត្តប៉ៃលិន៖​ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលា​ម៉ោង ០៣និង២០នាទីល្ងាច ដោយមានការយកចិត្តទុក្ខដាក់ពីលោកឧត្តមសេនីយ៍ទោ​ សេង​ សុគន្ធ​ ស្នងការនគរបាលខេត្តបានចាត់ឲ្យ លោកវរសេនីយ៍ទោ សែ ហួត នាយការិយាល័យបុគ្គលិក ជាតំណាង និងមានការចូលរួមពីសំណាក់លោកស្នងការរង លោកនាយ នាយរង ដឹកនាំកម្លាំងក្រោមឱវាទចុះសួរសុខទុក្ខ នាំយកថវិកាសមាគមមិត្តនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឧបត្ថម្ភដល់កងកម្លាំងដែលកំពុងមានជម្ងឺចំនួន ០៤នាក់ ដូចខាងក្រោម៕

១.លោកអនុសេនីយ៍ទោ ដុស ដា នាយរងផ្នែក នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល មានជំងឺគ្រុនឈីក ទទួលថវិកា ២០០,០០០៛ និងមានការចូលរួមឧបត្ថម្ភរបស់ លោកស្នងការរងទទួលជំនួយការដឹកនាំការងារការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចំនួនសាំង ២០លីត្រ៕
២.លោកអនុសេនីយ៍ទោ កើត ទន នាយរងផ្នែក នៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ មានជំងឺគ្រុនឈីក ទទួលថវិកា ២០០,០០០៛៕
៣.លោកអនុសេនីយ៍ទោ ដឿន ផាលី នាយរងផ្នែក នៃការិយាល័យប្រឆាំងគ្រឿងញៀន មានជំងឺគ្រុនពោះវៀន ទទួលថវិកាចំនួន ២០០,០០០៛​៕
៤.កញ្ញាព្រិន្ទបាលឯក គុណ និកាយ មន្ត្រី ប៉ុស្តិ៍នគរបាលរដ្ឋបាល អូរអណ្តូង មានជំងឺគ្រុនឈីក ទទួលថវិកា ២០០,០០០៛ និងមានការចូលរួមឧបត្ថម្ភពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល សាលាក្រៅ ចំនួន ៨០,០០០៛ផងដែរ
បច្ចុប្បន្នសាមីខ្លួនកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ ។

ក្នុងឱកាសនោះផងដែរ ក្នុងនាមលោកជាអ្នកតំណាង បានសំណេះសំណាលជាមួយកងកម្លាំងខាងលើ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក ស្នងការ និងជាប្រធានសមាគមមិត្តនគរបាលខេត្តផងដែរ។