ព័ត៌មានក្នុងប្រទេស

យុទ្ធនាការបាញ់ថ្នាំមូស ដាក់អាបេត និងផ្សព្វផ្សាយសារអប់រំ ទៅដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឲ្យមានការ​យល់ដឹង និងមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺគ្រុនឈាម

ខេត្តកោះកុង​៖​ ថ្ងៃសៅរ៍ ៩ កើត ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០
លោក ទូ សាវុធ អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការបាញ់ថ្នាំមូស ដាក់អាបេត និងផ្សព្វផ្សាយសារអប់រំ ទៅដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឲ្យមានការ​យល់ដឹង និងមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺគ្រុនឈាម។

ក្នុងឱកាសនោះដែរ លោកអភិបាលស្តីទី បានសូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនឈាម ដោយបងប្អូនត្រូវលប់បំបាត់ជម្រកមូស ដែលនៅជុំវិញផ្ទះ ក្នុងភូមិ ក្នុងសហគមន៍ ព្រោះរដូវនេះជារដូវវស្សា ជាមួយគ្នាផងដែរសូមបងប្អូនទាំងអស់បន្តអប់រំ ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ អំពីការថែរក្សាអនាម័យ បរិស្ថាន រស់នៅស្អាត ក្នុងន័យការពារប្រសើរជាងការព្យាបាល៕