ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអំពើលួច(ទូរស័ព្ទ) ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្ដកណ្ដាល​៖ថ្ងៃសៅរ៏​ ២កើត ខែអស្សុជ ឆ្នាំជូតទោសក័ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទីមានករណីអំពើលួច(ទូរស័ព្ទនៅចំណុចមាត់ស្ទឹងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះ ហ៊ត ស្រុឺ ភេទប្រុស អាយុ៤០ឆ្នាំ
ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកអង្គការ។ ជនសង្ស័យឈ្មោះ តា ឌឿន ភេទប្រុស អាយុ៣៨ឆ្នាំ
បច្ចុប្បន្នស្នាក់នៅក្រោមស្ពានភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតបាកដ(ឃាត់ខ្លួន)។សម្ភារ:បាត់បង់:ទូរសព្ទ១គ្រឿម៉ាកOPPOA5sពណ៌ក្រហមវត្ថុតាងចាប់យក: ទូរស័ព្ទម៉ាកmiពណ៌ទឹកមាស(ខូចគុណភាព) របស់ជនសង្ស័យ ។
នៅវេលាកេីតហេតុខាងលេី ជនរងគ្រោះនិងបងស្រីបានជិះpass appមកទិញអីហូបនៅមាត់ស្ទឹងតាខ្មៅ ពេលមកដល់ជនរងគ្រោះនិងបងស្រីបានចុះពីលេីpass appទៅទិញម្ហូបជិតទីនោះដោយមិនបានយកទូរសឭ័្ទតាមខ្លួនទេ ពេលកំពុងទិញម្ហូបស្រាប់តែសាក្សីនៅជិតកន្លែងកេីតហេតុបានឃេីញជនសង្ស័យធ្វេីសកម្មភាពលួចយកទូរស័ព្ទពណ៌ក្រហមរបស់ជនរងគ្រោះពីក្នុងpass appដាក់ចូលក្នុងហោប៉ៅខោរួចរត់ចេញទៅតាមផ្លូវខាងកេីតផ្សារតាខ្មៅចាស់ ឃេីញដូចនេះសាក្សីបានរត់ទៅប្រាប់ជនរងគ្រោះហេីយបានតាមរកជនសង្ស័យឃេីញ តែមិនឃេីញទូរស័ព្ទរបស់ខ្លួនឡេីយ ទេីបឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យមិនព្រមឆ្លេីយសារភាពទេ តែសាក្សីឃេីញហេតុការណ៍ច្បាស់លាស់បានមកបំភ្លឺជូនសមត្ថកិច្ចរួចរាល់អស់ហេីយ ករណីកម្លាំងជំនាញកំពុងបន្តកសាងសំណុំរឿងដេីម្បីចាត់ការតាមនីតិវិធី។