ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃ សុក្រ ១កើត ខែ អស្សុជ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវ នឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៨:០០ នាទីនៅចំណុចភូមិជើងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានករណីហិង្សាដោយចេតនាមួយរវាងជនបង្ក ៖
១/ ធី សែន ភេទប្រុស អាយុ ២៦ឆ្នាំ
២/ រ៉ុម ស្រូយ ភេទ ប្រុស
៣/ រ៉ុម ស៊្រុន ភេទ ប្រុស
៤/ ឃន ពុធ ភេទ ប្រុស
អ្នកទាំងបួនរស់នៅភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង

ចំនែកឯភាគីជនរងគ្រោះ ៖
១/ ផៃ ឆាយ ភេទប្រុស ( រងរបួសធ្ងន់)
២/ ឡង ឡា ភេទប្រុស ( រងរបួសធ្ងន់ )
៣/ ប៉េង អ៊ុយ ភេទប្រុស ( រងរបួសធ្ងន់)
អ្នកទាំងបីរស់នៅភូមិ ល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលយើងបានធ្វើការឃាត់ខ្លួនជនបង្កបាន ០១ នាក់ឈ្មោះ ធី សែន ភេទប្រុស អាយុ ២៦ ចំនែកបីនាទៀតបានរត់គេចខ្លួនបាត់ ៕