ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់

កំពង់ចាម ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានការអនុញ្ញាតិពី ឯកឧត្តម វង្ស ប៊ុន វិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញអធិការស្រុកព្រៃឈរ ដឹកនាំដោយ៖ លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ៖

១.ឈ្មោះ វ៉ែន សុផេង ហៅ ឡែត ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ រស់នៅភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
២.ឈ្មោះ ឡាយ ចាន់នី ភេទប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ កសិករ រស់នៅភូមិតាកែវ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៣.ឈ្មោះ គក់ ម៉េង លាង ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិតាម៉ូក ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៤.ឈ្មោះ ឡាយ សុគន្ធា ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិតាកែវ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៥.ឈ្មោះ ខាន់ វាសនា ភេទប្រុស អាយុ១៩ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ កសិករ រស់នៅភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៦.ឈ្មោះ ម៉ី សុខឃី ភេទប្រុស សញ្ជាតិ ខ្មែរ អាយុ១៩ឆ្នំា មុខរបរ កូនជាងផ្សារដែក នៅភូមិស្វាយប៉ិន ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
៧.ឈ្មោះ ឆាន់ សីហា ភេទប្រុស សញ្ជាតិ ខ្មែរ អាយុ ១៨ឆ្នំា មុខរបរ កម្មកររោងចក្រ នៅភូមិស្វាយប៉ិន ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៍ស សង្ស័យជាថ្នាំញៀន ចំនួន ០៩ កញ្ចប់ ទូរស័ព្ទចំនួន០៥គ្រឿង និងម៉ូតូ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានឃាត់ខ្លួន និងរក្សាទុកដើម្បីចាត់ការតាមច្បាប់។