ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីបាត់ម៉ូតូ​ នៅស្រុកសាលាក្រៅ

ខេត្តប៉ៃលិន៖ វេលាម៉ោង​ ១៩និង១០នាទី ថ្ងៃអង្គារ ១៣រោច​ ខែភទ្របទ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤​ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០​ មានករណីចោរលួចម៉ូតូ​ចំនួន ០១ករណី​ នៅចំណុច​ មុខផ្សារសាលាក្រៅ ស្ថិតក្នុងភូមិ​វាល ឃុំសាលាក្រៅ​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​។
ជនរងគ្រោះមានឈ្មោះ អឿន អុន ភេទ ប្រុស អាយុ ៥៦ឆ្នាំ​ មុខរបរ​ កសិករ មានទីលំនៅក្នុងភូមិអូអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបាត់ម៉ូតូ ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៩ ពណ៌​ ខ្មៅ​ ពាក់ស្លាកលេខ​ ប៉ៃលិន​ 1C​-9728។
មូលហេតុ​ជនរងគ្រោះជិះម៉ូតូមកទុកមុខផ្សារសាលាក្រៅហើយដើរចូលទៅក្នុងផ្សារមិនបានដកសោរម៉ូតូ ពេលដើរមកវិញឃើញថាបាត់ម៉ូតូ។
បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅសហការជាមួយកម្លាំងប៉ុស្ដិ៍​រដ្ឋបាលស្រាវជ្រាវ និងស្វែងរកមុខសញ្ញាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។