ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពីបទ រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅស្រុកអង្គរធំ

សៀមរាប នៅថ្ងៃចន្ទ ១២ រោច ខែ ភទ្របទ ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង១៤និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់នគរធំចុះបង្ក្រាបបទរក្សាទុក ដឹកជញ្ជូននិងប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀននៅចំនុចលំនៅដ្ឋានស្ថិតនៅភូមិអញ្ចាញ សង្កាត់ នគរធំ ក្រុងខេត្ត សៀមរាប ឃាត់ ខ្លួនជនសង្ស័យចំនួន ០១នាក់ :

ឈ្មោះ ង៉ែត មករាភេទ ប្រុស ឆ្នាំកំណើត ១៩៨៩ជនជាតិ ខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។

សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន :

ម្សៅមេតំហ្វេតាមីនចំនួន០១កញ្ចប់ស្មើនឹងទម្ងន់ ១១,២ក្រាម (ថ្លឹងទាំងសំបក) ពិលឆក់ចំនួន០១គ្រឿង ខ្សែដៃលោហៈធាតុពណ៌ទង់ដែងស្លែត ចំនួន០១ខ្សែ និងទូរស័ព្ទដៃចំនួន ០១គ្រឿង។                                                                           

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ចូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី១៥ខែ កញ្ញាឆ្នាំ២០២០