ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត

កំពង់ស្ពឺ៖ មនុស្ស២នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត។ ឧបទ្ទវហេតុនោះ បានកើតឡើង កាលពីថ្ងៃទី១៣ ខែកញ្ញា ធ្នាំ២០២០ វេលាម៉ោង២២នឹង៤៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៤៧៤៨ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ។

នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាមុនពេលកើតហេតុមាន រថយន្តមួយគ្រឿង ម៉ាកព្រូស សពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-8527 បើកបរពីកើតទៅលិច អ្នកបើកបរឈ្មោះ ខូវ វណ្ណៈ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ រាជធានីភ្នំពេញ(រងរបួសធ្ងន់) អ្នករួមដំណើរឈ្មោះ សែម ចន្ថា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិជាមួយគ្នាត្រូវជាប្រពន្ធ (របួសស្រាល) ពេលបើកមកដល់ចំណុចខាងលើបាន បុក ជាមួយរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងកំពុងបើកបញ្ច្រាសទិសគ្នារួចរេចង្កូតចូលចំណីផ្លូវខាងឆ្វេងដៃទៅ បុករថយន្តមួយគ្រឿងទៀតម៉ាកនីសាន់ ពណ៌បៃតង ពាក់ស្លាកលេខចង្កូតស្ដាំ PP-1032 បើកពីលិចទៅកើតអ្នកបើកបរមិនស្គាល់ឈ្មោះក្រោយពេលកើតហេតុអ្នកបើកបររថយន្តធំបានចុះរត់គេចខ្លួន។ ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែងយក វត្ថុតាង ទៅការិយាល័យចរាចរណ៍ចខេត្តយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី