ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បាននាំយកអំណោយជូនគ្រួសារក្រីក្រកំពុងជួបការលំបាក

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បាននាំយកអំណោយជូនគ្រួសារក្រីក្រកំពុងជួបការលំបាក រស់នៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ឈ្មោះ ឆឹង លន អាយុ៩៧ ឆ្នាំ ប្រពន្ធឈ្មោះ កៅ សេង អាយុ៨០ ឆ្នាំ។

អំណោយរួមមាន៖
-អង្ករ ១០០ គីឡូក្រាម
-មី ០២ កេស
-ត្រីខ ០១ យួរ
-ទឹកស៊ីអ៊ីវ ០២ យួរ
-ប្រេងឆា ០៥ លីត្រ
-សៀង ០២ យួរ
-ទឹកដោះគោ ០៦ កំប៉ុង
-ត្រីងៀត ០២ គីឡូក្រាម
-ថវិកា ១៨០,០០០ រៀល។

និងដោយមានការឧបត្ថម្ភពីសប្បុរសជន៖
១/លោក លី ដារ៉ា អាជីវករ
២/លោកស្រី ស្រីលីន អាជីវករ
៣/លោកស្រី ម៉ាត់ ម៉ារី អាជីវករ
៤/លោកស្រី ឃុនណា អាជីវករ
៥/លោកស្រី ស៊ីវ អង្គាររី អាជីវករ
៦/លោកស្រី សឿន សុជាតា អាជីវករ
៧/លោក ហ៊ុន សម្បត្តិ អាជីវករ
៨/និងកម្លាំងនគរបាលស្រុកកំពង់ត្រឡាច ៕