ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម​អភិបាល​ខេត្ដ​កំពង់ស្ពឺ​ អញ្ជើញ​ផ្សព្វផ្សាយ​អំ​ពីវិធានការ​ ការពារ​គ្រោះថ្នាក់​ចរា​ច​រ​ណ៍​ និងបិតស្ទីកឃ័រ​ពាក់ព័ន្ធ​និងការ​ផាក​ពិន័​យ​ ចំណាំ​ងផ្លាត​ មួកសុវត្ថិភាព​ និងមូលដ្ឋានគ្រឹះ​នៃច្បា​ប់ចរាចរណ៍

កំពង់ស្ពឺ ព្រឹកថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំ ជូតទោស័ក . ២៥៦៤ ត្រូវនិងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យនរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរបាលខេត្តកំពង់ស្ពឺបានចូលរួមកម្មវិធីយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្តិភាពចរាចរណ៍ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅរង្វង់មូលវិមានឯករាជ្យខេត្តជូនដល់យុវជន​ ​មហានិងប្រជាពលរដ្ឋ

ពិធីនេះមានការអញ្ជេីញចូលរួមដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ដ​​ នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ដែលមានសមាសភាពចូលរួម លោ លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា ន្ត្រីសាខាអនុសាខា យុវជនកាកបាទក្រ អ្នកស្ម័ត្រចិត្តកាកបាទក្រហម យុវជន .​.​. មន្ត្រីតាមមន្ទីរអង្គភាពជុំវិញខេត្ត រុប ១២៥នាក់ ក្នុងឱកាសនោះឯកឧត្តមអភិបាខេត្ដបានចែកស្ទីកឃ័រចំនួន ៤មុខ សរុប២.០០សន្លឹក ក្នុងនោះ ÷

.ស្ទីកឃ័រការពាក់មួកសុវត្តិភាពអោយបានត្រឹមត្រូវ

.ស្ទីកឃ័រការផាកពិន័យអន្តរកាល

.ស្ទីកឃ័រ  មូលដ្ឋានគ្រឹះនៃច្បាប់ចរាចរណ៍ផ្លូវគោក

.ស្ទីកឃ័រអំពីចំណាំងផ្លាត

បន្ទាប់មកឯកឧត្តមបានថ្លែងសារគូសបញ្ជាក់ថា÷ គោលបំណងក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ដើម្បីលើកកំពស់ការយល់ដឹង និងសមត្ថភាពជំនាញដល់អ្នកស្ម័គ្រចិត្ដនិងយុវជនកាកបាទក្រហម លើវិធីសាស្ត្រអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៌ក្នុងការអនុវត្តជាក់ស្តែងនៅតាមសាលានិងសហគមន៌ អោយកាន់តែមានប្រសិទ្ធភាព និងធ្វើឡើងដើម្បីឲ្យសាធារណជនទូទៅបានយល់ដឹងពីសុវត្ថិភាពចរាចរណ៌ផ្កូវគោកដែលទាក់ទងនិងហានិភ័យនៃការបើកបរមិនពាក់មួកសុវត្ថិភាព ការបើបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដែលបង្កឱ្យមានអ្នករងរបួសគ្រោះថ្នាក់រហូតស្លាប់ និងពិការភាព

គ្រោះថ្នាក់ចរាចរណ៌មិនអាចបញ្ឍប់ទៅបានគឺមកពីមិនមានកិច្ចសហការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធពិសេសតែម្ដងគឺអ្នកប្រេីប្រាស់ផ្លូវអ្នកបេីកបរគ្រប់ប្រភេទតែងតែមានការឆ្វេប្រហែសមិនគោរពសិទ្ធជាអាទិភាពមិនយោយល់​ ​មិនគោរពផ្លាកសញ្ញាភ្លេីងញ្ញាលេីសល្បឿនកំណត់និងបេីកបរដោយសារតែស្រវឹង៕