ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម អ៊ុក ពញ្ញា រួមជាមួយក្រុមការងារ នាំយកនូវថវិកាចំនួន ១,០០០ដុល្លារ ចូលរួមជួយដល់ការសាងសង់សាលាមត្តេយ្យសិក្សាភូមិចិន

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យអភិវឌ្ឍន៍ជនបទ រួមជាមួយក្រុមការងារ និងប្រធាន អនុប្រធាន និងសមាជិក សមាជិកា ស.ស.យ.ក ស្រុករលាប្អៀរ នាំយកនូវថវិកាចំនួន ១,០០០ដុល្លារ ចូលរួមជួយដល់ការសាងសង់សាលាមត្តេយ្យសិក្សាភូមិចិន។

សូមជម្រាបជូនផងដែរថាៈ សាលាមត្តេយ្យសិក្សាភូមិចិន មានទីតាំងស្ថិតនៅក្នុងភូមិចិន ឃុំស្វាយជ្រំុ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕