ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកអធិការនគរបាលស្រុកបាធាយ​ ចុះសួរសុខទុក្ខនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រប់ ដែលមានជម្ងឺលើសសម្ពាធឈាម

ភ្នំពេញ​៖​ នាព្រឹកថ្ងៃព្រហស្បតិ៍​ ៨រោច​ ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០​លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យលោកវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ និងសហការី ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ម៉ែន វៃ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រប់ ដែលមានជម្ងឺលើសសម្ពាធឈាម កំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យ​លោកសង្ឃ)​ និងនាំយកនូវថវិកាដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ចំនួន ១,០០០,០០០រៀល សម្រាប់សម្រួលក្នុងការចំណាយលើការព្យាបាលជម្ងឺ៕