រដ្ឋបាលរាជធានី-ខេត្ត

សមាជិកព្រឹទ្ធសភា និងអភិបាលខេត្តបន្ទាយមានជ័យ​ អញ្ជើញ​ចែកបណ្ណសរសេីរជូនដល់កីឡាករ​ U-16 ដែលទទួលជ័យលាភី​ ចំណាត់ថ្នាក់លេខ៣ទូទាំងប្រទេស

បន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួម​អបអរសាទរ​ និងប្រគល់បណ្ណសរសេីរ ជូនដល់ប្រតិភូកីឡាខេត្តបន្ទាយមានជ័យ ដែលទទួលបានជ័យលាភីក្រុមកីឡាបាល់ទាត់ Fair Play U16 ទទួលបានចំណាត់ថ្នាក់លេខ៣ នៅទូទាំងប្រទេសកាលពីពេលកន្លងទៅ ពិធីប្រគល់បណ្ណសរសេីរនេះ ធ្វេីឡេីងនៅមុខមន្ទីរ​ អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​បន្ទាយមានជ័យ​។

នាឱកាសនោះ​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​បន្ទាយមានជ័យ​ បានថ្លែងនូវការកោតសរសេីរចំពោះក្រុមកីឡាករ​ U-16 ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត​ ដណ្តើម​យកជ័យលាភីចំណាត់ថ្នាក់លេខ​៣​នៅទូទាំងប្រទេស​ ដែលនេះគឺជាមោទនភាពសម្រាប់ខេត្តបន្ទាយមានជ័យ​ ដែលមានក្មួយជាកីឡាករឆ្នេីម​ ដណ្តើម​យកកត្តិយសជូនខេត្តបន្ទាយមានជ័យរបស់យេីងទាំងមូល។

ទន្ទឹមនឹងនោះ​ ឯកឧត្ដម​ អភិបាលខេត្ត​ ក៏បានលេីកឡេីងជាមួយនឹងភាពរីកចម្រេីនលេីវិស័យកីឡា​ ឯកឧត្ដម​ បានជម្រុញដល់ក្មួយៗដែលជាកីឡាករត្រូវខិតខំបន្ថែម​ ​ត្រូវខិតខំរៀនសូត្រក្រេបយកចំណេះដឹង​ ដេីម្បីក្លាយទំពាំងស្នងឬស្សី​ ធ្វេីជាកូន​ល្អ ពលរដ្ឋល្អនៅក្នុងសង្គម​ មិនត្រូវប្រព្រឹត្តនូវអំពេីអបាយមុខផ្សេងៗដែលសង្គមស្អមខ្ពេីម​ មួយវិញទៀតក្នុងដំណាក់កាលនៃការរាត្បាតជម្ងឺសកល​ កូវីដ​-១៩​ ឯកឧត្ដម​ បានជម្រុញបន្ថែមដល់ប្អូនៗ​ ក្មួយៗ​ ត្រូវខិតខំរៀនសូត្របន្ថែមតាមរយៈការសិក្សាតាមប្រព័ន្ធ​ អេឡិចត្រូនិច​ សិក្សាពីចម្ងាយ​ ពិសេសនៅពេលទំនេរត្រូវជួយធ្វេីការងារ​ ឪពុក​ម្តាយ​ និងចូលរួមលេងកីឡារឲ្យបានច្រេីនដេីម្បីទទួលបានសុខភាពល្អទាំងអស់គ្នា៕​