ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន​

ខេត្តប៉ៃលិន៖ នៅវេលាម៉ោង ១០និង០០ នាទីថ្ងៃអាទិត្យ ០៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែកញ្ញា ឆ្ឋាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ​ សហការជាមួយ​ប៉ុស្តិ៍​នគរបាល ស្ទឹងកាច់​ បាននាំខ្លួនជនសង្ស័យ ឈ្មោះ​ សែម​ សុវណ្ណដា​ ភេទ ប្រុស​ អាយុ៣៤​ ឆ្នាំ​ ដែលពាក់ព័ន្ធក្នុងករណីរំលោភលេីទំនុកចិត្ត​ ក្រោយពីពេលសាកសួររួចក៏បានចូលឆែកឆេរក្នុងបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ​ ដែលជាផ្ទះរបស់ឈ្មោះ​ ងាន់​ ស្រីឌី​ ភេទស្រី​ អាយុ៣១​ ឆ្នាំ​ រស់នៅភូមិផ្សារព្រំជេីង​ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ ហេីយបានរកឃេីញដែកសម្រាប់កាច់កម៉ូតូចំនួន ០១​ និង​ ថ្នាំញៀនចំនួន ០១​កញ្ចប់តូច​ ។ ក្រោយមកក៏បានឲ្យជនសង្ស័យនាំទៅជួបឈ្មោះ​ អឿន​ បញ្ញា​ ភេទ ប្រុស​ អាយុ ៣១​ឆ្នាំ​ រស់ភូមិបឹងអូរជាង​ ឃុំកំរៀង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​ ដែលពាក់ព័ន្ធក្នុងករណីរំលោភទំនុកចិត្តនេះដែរ​​ ។ នៅពេលដែលសមត្ថកិច្ចកំពុងសួរនាំទៅលេីជនសង្ស័យ​ ស្រាប់តែជនសង្ស័យបានរត់គេច​ខ្លួន​ ភ្លាមនោះសមត្ថកិច្ចយេីងក៏បានដេញប្រផាប់ចាប់ប្រភីង​ ហេីយចាប់ខ្លួនជនសង្ស័យបានតែម្តង​ និងបានដកហូតម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន នៅលេីខ្លួនជនសង្ស័យចំនួន​ ០៣​ កញ្ចប់ធំ​ និងទូរស័ព្ទម៉ាក់ណូគា ០២​ គ្រឿង​ ។ ក្រោយមកក៏បានសុំការអនុញ្ញាតពី​ ឯឧត្តមព្រះរាជអាជ្ញា​ និងបានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដេីម្បីធ្វេីការឆែកឆេរ​កន្លែងស្នាក់នៅរបស់ជនសង្ស័យ ក្នុងនោះដែរកម្លាំងសមត្ថកិច្ចក៏បានរកឃេីញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១​កញ្ចប់តូចទៀត​ ។
ក្នុងកិច្ចប្រតិបត្តិការនេះ នគរបាលយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ឈ្មោះ​ សែម​ សុវណ្ណដា​ ភេទប្រុស​ អាយុ ៣៤​ឆ្នាំ​ រស់នៅភូមិផ្សារព្រំជេីង​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ ។
ឈ្មោះ​ អឿន​ បញ្ញា​ ភេទប្រុស អាយុ​ ៣១ឆ្នាំ​ រស់ភូមិបឹងអូរជាង​ ឃុំកំរៀង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​។
និងឈ្មោះ ងាន់ ស្រីឌី ភេទស្រី អាយុ ៣១ ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
វត្ថុតាងដកហូតបានមាន​ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៥​ កញ្ចប់​ ធំចំនួន​ ០៣​កញ្ចប់​ និងតូច​ចំនួន ០២​កញ្ចប់​ ផងដែរ។