ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​ ប្រជុំផ្សព្វផ្សាយ​ផែនការ​ សេចក្ដី​ណែនាំ​ ស្ដីពី​វិធានការ​ការ​ពារ​ សន្តិសុខ​ សុវត្ថិភាព​ និង​ស​ណ្ដាប់​ធ្នាប់​ស​ង្គម​ ក្នុង​ឱកាសបុណ្យ​កាន់​បិ​ណ្ឌ​ បុណ្យ​ភ្ជុំបិណ្ឌ​ ប្រពៃណីជាតិ​ខ្មែរ​ ឆ្នាំ​២០២០​

កំពង់ស្ពឺ នាព្រឹកថៃ្ងសុក្រទី០៤ខែកញ្ញាឆ្នាំ២០២០នៅសាលប្រជុំនៃស្នងការដ្ឋានបាលខេត្ដកំពង់ស្ពឺមានកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីផែនការសេចក្ដីណែនាំស្ដីពីវិធានការការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គមក្នុងឱកាសបុណ្យបុណ្យកាន់បិណ្ឌបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ២០២០  ឆ្នាំជូតទោស័ក.២៥៦៤.២០២០។

ពិធីប្រជុំផ្សព្វផ្សាយដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រីញ៉ែមសៅស្នងការរងទទួលផែនការងារសន្ដិសុខតំណាងលោកស្នងការ

និងបានការអញ្ជេីញចូលរួមពីលោកលោ​​​ស្រីស្នងការរងទទួលផែនចំណុះស្នងការដ្ឋាននគរបាលខេត្ដលោកនាយការិយាល័យពាក់ព័ន្ធលោកអធិការក្រុងស្រុកទាំង០៨។

យោងតាមសេចក្ដីណែនាំលេខ​ :​ ០០៧.​.​របស់អគ្គស្នងការនគរបាលជាតិសេចក្ដីណែនាំលេខ​ :​ ១០/​២០របស់គណៈបញ្ជាការឯករដ្ឋបាលខេត្ដកំពង់ស្ពឺនិងផែនការលេ​ :​ ០១៧/២០របស់ស្នងការដ្ឋាននគរបាលខេ​​ត្តកំពង់ស្ពឺកំលាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្ដត្រូវធានានិងរក្សាសន្ដិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈសង្គមអោយបានដាច់ខាតរៀបចំក្រុមប្រចាំការ២៤ម៉ោងរង់ចាំទទួលជួយអន្ដរាគមន៍ក្នុងករណីចាំបាច់ជាយថាហេតុនិងត្រូវដោះស្រាយសម្របសម្រួលបញ្ហាចរាចរណ៍នៅតាមដងផ្លូវជាតិផ្លូវលំទីប្រជុំជនទីវត្តអារ៉ាមរមណីយដ្ឋាននានាក្នុងភូមិសាស្រ្ដខេត្ដឱ្យ​​ទួលបានលទ្ធផលល្អជូនប្រជាពលរដ្ឋពុទ្ធបរិស័ទក្នុងការអញ្ជេីញមកធ្វេីបុណ្យនិងមកកំសាន្ដសប្បាយនៅស្រុកកំណេីតពិសេសក្នុពេលធ្វេីដំណេីរតាមមធ្យោបាយយានយន្តទោចក្រយានទៅបុណ្យបោះបាយបិណ្ឌបុណ្យកាន់បិណ្ឌនិងពិធីភ្ជុំបិណ្ឌផ្សព្វផ្សាយបន្ថែមអំពីគ្រោះថ្នាក់ចៃដន្យដោយគ្រោះអគ្គិភ័យបណ្ដាលមកពីការឆ្វេសប្រហែសក្នុងនោះផងត្រូវបន្ដអនុវត្ដតាមវិធានណែនាំរបស់សុខាភិបាល​(​កូវីដ​.១៩)​ ក្រោមពាក្យស្លោចងចាំមិនភ្លេច​ «កូវីដមិនភ្លេចយេីងទាំស់គ្នាមានតែយេីងទេភ្លេចកូវីដ​ »