ព័ត៌មានក្នុងប្រទេស

លោកឧត្តមសេនីយ៍ទោ​ គង់​ មនោ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងបានបេីកកិច្ចប្រជុំត្រួត​ពិនិត្យ​ការងារ​ប្រចាំ​សប្ដាហ៍

ខេត្តកោះកុង៖​ នៅថ្ងៃទី០២​ ខែកញ្ញា​ ឆ្នាំ២០២០​ នាវេលា​ម៉ោង​៨:០០​ នាទីព្រឹក​ ​នៅសាលប្រជុំលោកស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ មានកិច្ចប្រជុំ​គណស្នងការ​ ត្រួត​ពិនិត្យ​ការងារ​ប្រចាំ​សប្ដាហ៍​ និងពិភាក្សាការងារមួយចំនួន ​ក្រោមអធិបតីភាព​ លោកឧត្តមសេនីយ៍ទោ​ គង់​ មនោ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពីលោក​ លោកស្រី​-ស្នងការរង ទទួលផែនទាំងអស់​។
ក្រោយ​ចប់​កិច្ច​ប្រជុំ​ លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​ បាន​ត្រួត​ពិនិត្យ​ ទីកន្លែង​ស្នាក់​នៅ​ របស់​កង​អន្តរាគមន៍​ពិសេស​។