ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ចីដីធ្លីជាលក្ខណៈជាប្រព័ន្ធ ក្នុងភូមិចំនួន ០៣ នៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង ៖ ភូមិចំនួន ០៣ មានភូមិត្រោកកណ្តាល ភូមិត្រោកលិច និងភូមិគល់គប់ ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីជាលក្ខណៈជាប្រព័ន្ធ រយះពេល១៥ថ្អៃបន្ទាប់ពីក្រុមការងារបច្ចេកទេសអនុវិស័យ វាស់វែងដីធ្លីរបស់មន្ទីររៀបចំដែនដី នគរូបណីយកម្មសំណង់ និងសូរិយោដីខេត្ត ត្រូវបានបញ្ចប់ និងដាក់ការបិទផ្សាយ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២០ ក្រោមអធិបតីភាព ឯកឧត្ដម សាន់ យូ អភិបាលរងខេត្ត។

ដោយមានការអញ្ជើញចូលរួមពី លោក យ៉ង់ សៅវុឌ្ឍីអភិបាលស្រុករលាប្អៀរ លោក ឈុន សុខកុម្ភះ អនុប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្មសំណង់ និងសូរិយោដីខេត្ត លោក លោកស្រី តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងភូមិផងដែរ។

សម្រាប់លទ្ធផល ទាំង០៣ភូមិ ដោយកំណត់ព្រំ និងវិនិច្ឆ័យទី១-ភូមិត្រោកកណ្តាលការប្រមូលទិន្នន័យចំនួន ៨៧២ ក្បាលដី ក្នុងនោះមាន ដីកសិកម្មមានចំនួន ៣៣៨ ក្បាលដី និងដីលំនៅដ្ឋាន មានចំនួន ៥៣១ ក្បាលដី ក្រៅពីនោះគឺដីសាលាឆទាន ដីរួមភូមិ និងដីត្រពាំង ទី២សម្រាប់ការប្រមូលទិន្នន័យភូមិត្រោកលិចមានចំនួន ៧៤៦ ក្បាលដី ក្នុងនោះដីកសិកម្ម មានចំនួន ៤៨១ ក្បាលដី និងដីលំនៅដ្ឋានមានចំនួន ២៦០ក្បាលដី ក្រៅពីនោះដីសាលាឆទាន ដីអណ្តូង និងដីរួមភូមិ និងទី៣-សម្រាប់ភូមិគល់គប់ការប្រមូលទិន្នន័យសរុបមានចំនួន ៥៤៣ក្បាលដី ក្នុងនោះមានដីកសិកម្មចំនួន ៣៣៦ក្បាលដី និងដីលំនៅដ្ឋានមានចំនួន ២០៤ក្បាលដី ក្រៅពីនោះដីសាលាឆទាននិងដីរួមភូមិ ។

ឯកឧត្ដម សាន់ យូ បានមានប្រសាសន៍ថាដើម្បីឱ្យការបិទផ្សាយ ជាសាធារណ:ក្នុងរយះពេល ១៥ថ្ងៃប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាព សូមប្រជាពលរដ្ឋជាម្ចាស់ក្បាលដី រួម ផ្ទៀងផ្ទាត់អំពីបញ្ជីឈ្មោះ រូបរាងដី របស់ខ្លួននៅលើផែនទីទាំងដីលំនៅដ្ឋាន និងដីកសិកម្ម ដោយភ្ជាប់មកនូវជាមួយបង្កាន់ដៃ លេខក្បាលដី អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រ កំណើតកុំបីខាននៅចំពោះមន្រ្តីប្រចាំការនៅទីនោះស្រាប់។

ឯកឧត្ដមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមក្នុងការ ការពារនៃការីករាលដាលនៃការឆ្លងជំងឺកូវីដ ១៩ ដោយធ្វើ អនាម័យជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ៕