ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនសង្ស័យ ​៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបាត់ដំបង៖​ កាលពីថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ២០​២០​ វេលាម៉ោង​ ១៤:៤០ នាទី​ នៅចំណុចក្រុមទី០៩ ភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃតូច នៃអធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី បានចុះប្រតិបត្តិការបង្ក្រាប ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។

នៅក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចយើងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ មានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ​ ហុង រស់ ភេទស្រី អាយុ ៣៥ ឆ្នាំ មានទីលំនៅ ភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។
២.ឈ្មោះ​ ហង់ រិទ្ធ ហៅ ប៉ក់ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៧កូនថង់ ទម្ងន់ ៣,៤៦ក្រាម (ទាំងសំបក), ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ខូច ២គ្រឿង), កាបូប ០១, ប្រអប់ម្សៅចំនួន ០៣, ប្រាក់ចំនួន ៣៣,៥០០ រៀល (សាមសិបបីពាន់ប្រាំរយរៀល), ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

ឆ្លងតាមការសារភាពរបស់ជនសង្ស័យឈ្មោះ ហង់ រិទ្ធ ហៅ ប៉ក់ និងដោយមានការអនុញ្ញាតពី ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចយើងបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ទៀតកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៨:៣៣ នាទី ។ ជនសង្ស័យឈ្មោះ ហុង សៅរ៍ ភេទប្រុស អាយុ ៣៤ ឆ្នាំមានទីលំនៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន កាបូបលុយ ចំនួន ០១,ប្រាក់ចំនួន ៨៣,៥០០ រៀល (ប៉ែតសិបបីពាន់ប្រាំរយរៀល), កូនកាំបិត ០១, ដែកកេះមួយ និងកញ្ចប់បារី ចំនួន ០១។

ជនល្មើស និងវត្ថុតាងបច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ខេត្តបាត់ដំបង​។សួន​ ស៊ីរ៉ា