ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនបរទេសម្នាក់បានស្លាប់ដោយរោគប្រចាំកាយ

សៀមរាប នាវេលាម៉ោង ២២:០០នាទីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២០ នៅចំនុចមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ស្ថិតនៅភូមិ កសិកម្មសង្កាត់ ស្រង៉ែ ក្រុង/ខេត្តសៀមរាប ជនបរទេសម្នាក់បានស្លាប់។

ជនរងគ្រោះឈ្មោះ CRITTIN GUY ALEX ភេទ ប្រុស កើតថ្ងៃទី០៦០៨១៩៥៧ ជនជាតិ ស្វីស កាន់លិខិតឆ្លងដែនលេខX៤៩៥១៤០៣ មុខរបរ ចូលនិវត្តន៍ ស្នាក់នៅផ្ទះសំណាក់ DANCING FROG ស្ថិតនៅភូមិ វិហារចិន សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អុិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ជម្ងឺសួតនិងបេះដូងធ្ងន់ធ្ងរ។