ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែងចុះសម្រួលចរាចរណ៍និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលមកកម្សាន្តនៅរមណីយដ្ឋានថ្មដាតូច

ពោធិ៍សាត់៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែងសហការជាមួយប៉ុស្តិ៍រដ្ឋបាលថ្មដានិងប្រជាការពារសរុបកម្លាំងមានចំនួន៨នាក់ដឹកនាំដោយលោកវរសេនីយ៍ទោ ឈាន ឆោម អធិការរងទទួលផែនការងារសណ្តាប់ធ្នាប់នៃអធិកាដ្ឋាននគរបាលស្រុកវាលវែង បានចុះធ្វើការរៀបចំសម្រួលចរាចរណ៍ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមកកំសាន្តនៅរមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច  ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងឱកាសសម្រាកជំនួសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។

លោកអធិការរងបានឲ្យដឹងថាប្រជាពលរដ្ឋដែលបានមកកំសាន្តនៅទីនេះ មានប្រហែល១៥០០នាក់ មានរថយន្តប្រហែល៣០០គ្រឿង និងម៉ូតូប្រហែល១០០គ្រឿង។
ហើយលោកអធិការរងរូបនេះបានបន្តទៀតថា ប្រជាពលរដ្ឋដែលបានមកកំសាន្តនៅទីនេះពួកគាត់មានភាពសប្បាយរីករាយជាខ្លាំង៕