ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម អម សុភា បានថ្លែងថាៈដើម្បីបង្កើនប្រាក់ ចំណូលក្នុងគ្រួសារត្រូវពង្រីកមុខរបរបន្ទាប់បន្សំ និងអាចកាត់បន្ថយការធ្វើចំណាកស្រុក

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគម្រោងឡាសិត២ប្រចាំខេត្ត បានថ្លែងថាៈការចាប់យកមុខរបរចិញ្ចឹមសត្វគឺជាផ្នែកមួយដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពក្នុងគ្រួសារកាន់តែប្រសើរឡើង។

ឯកឧត្តមបាន ថ្លែងបែបនេះក្នុងឱកាសដែលឯក
ឧត្តមអញ្ជើញចុះចែកកូនមាន់ និងចំណីមាន់ដល់ប្រជាកសិករ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិគីរីអភិវឌ្ឍន៍ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីកញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្ត និងជាអនុប្រធានគម្រោងឡាសិត២ រួមនឹងមន្រ្តីអនុវត្តគម្រោងនៃមន្ទីរកសិកម្មផងដែរ ។

ឯកឧត្ដម អម សុភា បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវងាកមករកមុខរបរបន្ទាប់បន្សំ ដូចជាចិញ្ចឹមសត្វជ្រូក មាន់ ទា ត្រី កង្កែប និងដាំដំណាំរួមផ្សំជាដើម ដើម្បីបង្កើនប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារអោយ កាន់តែមានជីវភាពប្រសើរឡើង ជៀសវាងការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅទីឆ្ងាយពីស្រុក ។

ឯកឧត្ដម អម សុភា បានណែនាំបន្ថែមទៀតថាៈ សូមប្រជាពលរដ្ឋត្រូវស្វែងយល់ ពីបច្ចេកទេសអោយបានច្បាស់លាស់ពីមន្រ្តីជំនាញរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានចុះអប់រំផ្សព្វផ្សាយដល់ បងប្អូននូវការចិញ្ចឹមសត្វតាមបែប បច្ចេកទេសថ្មី ។

ឯកឧត្ដម អម សុភា អំពាវនាវ ដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នបន្តទៀតអនុវត្តអោយបាននូវវិធានការ បង្ការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវអនាម័យជាប្រចាំដោយលាងសម្អាតដៃជាមួយនឹងសាប៊ូ អាល់កុល រឺជែល ពាក់ម៉ាស់ពេលនៅទីប្រជុំជននិងនៅ
គម្លាតពីគ្នាអោយបាន ១,៥០ម៉ែតជៀងវាងការឆ្លងមេរោគ ដល់ខ្លួនឯង និងគ្រួសារ ព្រមទាំងសហគមន៍របស់យើង ។

កញ្ញា ហេង គឹមស្រៀង បានអោយដឹងថាៈការចែកជូនពូជមាន់នាពេលនេះមានចំនួន ១០ គ្រួសារ ដោយក្នុង ០១គ្រួសារទទូលបានកូនមាន់អាយុ២១ថ្ងៃ ចំនួន ៥០កូន មានស្នូកទឹក ស្នូកចំណី និងចំណីមាន់ចំនួន ១ ការ៉ុង ៕