ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់សមិទ្ធផលមួយចំនួនក្នុងក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើងរដោយលោក អ៊ុន សុផល នាយករដ្ឋបាលសាលាខេត្ត លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង លោក ម៉ុន វុត្ថា នាយកទីចាត់ការហិញ្ញវត្ថុសាលាខេត្ត បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់សមិទ្ធផលមួយចំនួនក្នុងក្រុងកំពង់ឆ្នាំង រួមមាន អគារសាលប្រជុំសាលាខេត្ត រង្វង់មូលទូក និងសួនច្បារសម្តេចព្រះសង្ឃរាជ ជួនណាត។

ឯកឧត្ដមអភិបាលខេត្ត បានជំរុញឲ្យអាជ្ញាធរ និងជំនាញពាក់ព័ន្ធដែលទទួលខុសត្រូវការងារសាងសង់ ត្រូវយកចិត្តទុកដាក់ជំរុញការសាងសង់ឲ្យសម្រេចតាមផែនការ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងឲ្យកាន់តែល្អប្រសើរថែមទៀត ៕