ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អនុវត្តដីកានាំខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃ ចន្ទ ១៣ រោច ខែ ស្រាពណ៍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង ៩និង១៥ នាទីព្រឹក កម្លាំងនគរបាលស្រុកចំនួន០៥ នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារ ចំនួន ០៣ នាក់ កម្លាំងប្រជាការពារចំនួន០៣ នាក់ សរុបចំនួន១០ នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី សៀង ប៊ុនសាន អធិការរង ទទួលការងារនគរបាលយុត្តិធម៌ បានដឹកនាំកម្លាំងចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន លេខ:៣៨/២០ ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ របស់ចៅក្រមស៊ើបសួរ ថាន់ ឡេង ។

ដោយបាននាំខ្លួនឈ្មោះ ផល ឡុង ភេទប្រុស អាយុ ២៤ ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅសព្វថ្ងៃភូមិ ក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបាននាំខ្លួនបញ្ជូនទៅកាន់ក្រុម អនុវត្តដីកា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ពីបទហិង្សាដោយចេតនា ៕