ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ​ និងម៉ូតូបណ្តាលអោយមនុស្ស២នាក់រងរបួស​

ខេត្តប៉ៃលិន៖​ នៅវេលាម៉ោង១៩និង៣០នាទីថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូ ០១ករណីដោយជិះស្របទិសគ្នា ហេតុការនេះកើតឡើងនៅចំណុចភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលអោយមានមនុស្សរបួសធ្ងន់ចំនួន០២នាក់ ខូចខាតម៉ូតូស្រាល០១គ្រឿង ។
ជនរងគ្រោះឈ្មោះ ខុន ភេទប្រុស អាយុ៤៩ឆ្នាំទីលំនៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ សេរីឆ្នាំ២០១៤ ផ្លាកលេខ បាត់ដំបង ១R-៨៧០៨ បើកបរពីត្បូងទៅជើង ។
មូលហេតុ ជនរងគ្រោះ និងជនបង្ករបើកបរស្របទិសគ្នា ដល់ចំណុចកើតហេតុជនរងគ្រោះបានចាប់ហ្រ្វាង បណ្តាលអោយជនបង្ករបុកពីក្រោយ ។
អ្នករួមដំណើរឈ្មោះ ដុស ផាត ភេទស្រី អាយុ៤៦ ឆ្នាំ ទីលំនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុសាលាក្រៅ ខេត្តប៉ៃលិន រងរបួសធ្ងន់ ។
ជនបង្ករមិនស្គាល់ឈ្មោះ បើកបរម៉ូតូម៉ាក Zoomer X ជិះគ្នា២នាក់ បើកបរពីទិសខាងត្បូងទៅទិសខាងជើង ក្រោយកើតហេតុជិះម៉ូតូគេចខ្លួនបាត់ ។
ករណីខាងលើនេះជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូរបស់ជនរងគ្រោះគឺកម្លាំងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនជាបណ្តោះអាសន្ន និងកំពុងស្រាវជ្រាវបន្តរកជន
បង្ករ ។