ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សាលាដំបូងខេត្តកណ្ដាលចេញដីកាបង្គាប់អោយចាប់ខ្លួន ពីបទហិង្សា

កណ្ដាល៖ សាលាដំបូងខេត្តកណ្ដាល បានចេញដីកាបង្គាប់អោយចាប់ខ្លួនឈ្មោះ ពេញ ចន្ធាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ពីបទហិង្សាបណ្ដាលអោយមរណភាពនៃជនរងគ្រោះ ដែលបានប្រព្រឹត្តនៅភូមិតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាលចាត់ការបន្តតាមនីតិវិធី។