ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្ក្រាបមុខសញ្ញាជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់

ខេត្តកំពត ៖ នៅថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ១៧:៣០ នាទី កម្លាំងជំនាញ បានបង្ក្រាបមុខសញ្ញាជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ស្ថិតនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់ និងដកហូតថ្នាំញៀនចំនួន ១១ កញ្ចប់ (ធំ ០១ កញ្ចប់) និងថ្នាំ WY ចំនួន ០២ គ្រាប់ រួមមាន ៖
១.ឈ្មោះ ពៅ វិបុល ភេទប្រុស អាយុ ២២ ឆ្នាំ
២.ឈ្មោះ ម៉ន ចេស្តា ភេទប្រុស អាយុ ១៧ ឆ្នាំ (អ្នកទាំងពីររស់នៅភូមិបឹងតារោង ត្រពាំងធំ ឃុំកំពង់សំរោង ស្រុកទឹកឈូ) ។
៣.ឈ្មោះ ហាន់ ណេង ភេទប្រុស អាយុ ៥៧ ឆ្នាំ រស់នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕