ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ដីកាបង្គាប់អោយចាប់ខ្លួន-ឃុំខ្លួនជនត្រូវចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

កណ្ដាល៖ សាលាឧទ្ធរណ៍ខេត្តកណ្ដាល បានចេញដីកាបង្គាប់អោយចាប់ខ្លួន-ឃុំខ្លួនឈ្មោះ ឆៃ ស៊ីណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ ដែលបានប្រព្រឹត្តនៅចំណុចក្លោងទ្វារវត្តធនមន្ត ជាប់ផ្លូវជាតិលេខ២១ ស្ថិតនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ដើម្បីបញ្ជូនទៅសាលាឧទ្ធរណ៍ខេត្តកណ្ដាលចាត់ការបន្តតាមនីតិវិធី។