ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាធាយ

កំពង់ចាម៖ នៅសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងទទួលផែនការងារធនធានមនុស្ស និងជាប្រធានក្រុមការងារចុះជួយស្រុកបាធាយ បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំត្រីមាសទី៣ និងលើកទិសដៅត្រីមាសទី៤ និងប្រកាសសមាសភាពតាមលិខិតបង្គាប់ការលេខ ០៤៩ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ស្តីពីក្រុមការងារថ្នាក់ខេត្ត ចុះជួយពង្រឹងការងារនៅអធិការដ្ឋាននគរបាលស្រុកបាធាយ។

ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលនៃគណអភិបាលស្រុកបាធាយ លោក អភិបាលរង លោក លោកស្រីនាយក-នាយករង រដ្ឋបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការសឹករងស្រុក លោកមេបញ្ជាការរងកងវិស្វកម្មឈរជើងប្រចាំស្រុកបាធាយ លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោក-លោកស្រី ប្រធានការិយាល័យជុំវិញស្រុក លោកមេឃុំ និងស្មៀនឃុំទាំង១២ សរុបចំនួន ៨០នាក់ ស្រី ១១នាក់៕