ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន របស់សាលាដំបូងខេត្តតាកែវ

ខេត្តតាកែវ នៅថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញអធិការដ្ឋាននគរបាលបាទី បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១៦៣ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តតាកែវ ចាប់ខ្លួនជនជាប់ចោទ០១នាក់ ឈ្មោះ ព្រំ តាំ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិព្រេច ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ ពីបទឃាតកម្មប្រព្រឹត្តនៅចំណុចភូមិត្រគៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ  កាលពីថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៩ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការបន្តតាមនីតិវិធី