ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ខេត្ត​តាកែវ​៖នៅព្រឹកថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ រួមជាមួយមន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ក្រុមការងារកាកបាទក្រហមខេត្ត បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅចំណុចមុខផ្សារតាកែវ ស្ថិតភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ។ ដើម្បីជាការពញ្ញាក់ស្មារតី និងក្រើនរំលឹកដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកដែលបញ្ជាយានផ្ទាល់ នាំគ្នាចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។ ក្នុងយុទ្ធនាការនេះផងដែរក៏មានការមានការចែកជូននូវឯកសារពាក់ព័ន្ធដូចជា៖
– សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
– សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង
– ខិត្តបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍
– ស្ទីកឃ័រចំណាំងផ្លាត៖ ខ្ញុំគោរព សិទ្ធិជនពិការ
-ផ្ទាំងរូបភាពថ្មើរជើងឆ្លងកាត់
– ផ្ទាំងផ្លាកសញ្ញាចរាចរណ៍សំខាន់ៗ
– សេចក្ដីណែនាំស្ដីពីវិធានការការពារជំងឺកូវីដ១៩