ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាប តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល

ខេត្ដកណ្ដាល​៖ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ មានកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាប តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ។ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌបានសហការណ៏ជាមួយអធិការដ្ឋាននគរបាលស្រុកកោះធំ បានធ្វើការចាប់ខ្លួនមុខសញ្ញាឈ្មោះ សុខ វិសាល មានទីលំនៅភូមិខ្ពប ឃុំសំពៅពួន​ ស្រុក​កោះធំ​ ខេត្ត​កណ្ដាល​ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
-ដីកាលេខ៤៤(ខ) ចុះថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តកណ្ដាល ។
បច្ចុប្បន្ន​មុខសញ្ញាបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌដើម្បីចាត់ការបន្តតាមនីតិវិធី។