ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ បានប្រគល់ថវិការជូនដល់គ្រួសារសពមន្ត្រីនគរបាល

ខេត្ដប៉ៃលិន៖ នៅវេលាម៉ោង ១៤និង០០នាទីរសៀល លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ អនុប្រធាន ស.អ.ក ខេត្ត ប៉ៃលិនតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧត្តមសេនីយ៍ទោ សេង សុគន្ធ ប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្ត ប៉ៃលិននិងលោកស្រី ប៊ុន គីមហេង អនុប្រធានមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិនបានដឹកនាំក្រុមការងារ ស.អ.ក​ ខេត្ត និងចូលរួមដោយ លោក វរសេនីយ៍ទោ សែ ហួត ជាប្រធានក្រុមលេខាធិការដ្ឋាន ស អ ក ខេត្តប៉ៃលិន លោកវរសេនីយ៍ទោ សួន ស៊ីលាភ សមាជិក ស.អ.ក ខេត្ត និងជាតំណាងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក ង៉ែត វុទ្ធី តំណាងមន្ទីរសង្គមកិច្ចខេត្ត លោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ ប្រធាន ស.អ. ក ក្រុងប៉ៃលិន លោកអនុសេនីយ៍ឯក ហុង ដារ៉ា តំណាងកងរាជអាវុធហត្ថខេត្ត លោក មេភូមិ និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកបរយ៉ាខា ក្នុងនោះសមាសភាពចូលរួមមានចំនួន ១៣នាក់ បានបេីកប្រាក់ឧបត្ថមមួយលេីកដំបូង និងប្រាក់បូជាសព ចំនួន ២គ្រួសារ (ជនពិការ) ស្ថិតនៅ ភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ថវិកាសរុប ១៨,៦៩៧,៦២០៛ ក្នុងមួយគ្រួសារៗ ទទួលបានថវិកាមានដូចខាងក្រោម លោកស្រី សំរិត ណុន ត្រូវជាប្រពន្ធរបស់សពលោក ព្រិន្ទបាលឯក សូរ វ៉ុន ទទួលបានថវិកាចំនួន ១០,៩៤៤,៤២០៛ ។ លោកស្រី ប៉ោ ភឿន ត្រូវជាប្រពន្ធរបស់សពលោក ពលបាលឯក ប៉ង់ ខេន ទទួលបានថវិកាចំនួន ៧,៧៥៣,២០០៛ ។ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ អនុប្រធាន ស.អ.ក ខេត្ត បានចូលរួមសំណេះសំណាលជាមួយក្រុមគ្រួសារផងដែរ។