ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រួត​ពិនិត្យការអនុវត្តសេចក្តីណែនាំលេខ ០១៥ សណន របស់ក្រសួងមហាផ្ទៃ និងការ​បំលាស់ទីជនបរទេសអន្តោប្រវេសន្តពីផ្ទះបណ្តែតទឹកមកលើដីគោក

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ ឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួត​ពិនិត្យការអនុវត្តសេចក្តីណែនាំលេខ ០១៥ សណន របស់ក្រសួងមហាផ្ទៃ និងការ​បំលាស់ទីជនបរទេសអន្តោប្រវេសន្តពីផ្ទះបណ្តែតទឹកមកតាំងទីលំនៅលើដីគោក នៅខេត្តកំពង់ឆ្នាំង។

ដោយមានការចូលរួមពី ស្នងការរងនគរបាលទទួលផែនអត្តសញ្ញាណកម្ម និងអន្តោប្រវេសន្តខេត្ត, មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត, មន្ទីរអប់រំ យុវជន និងកីឡាខេត្ត, អធិការក្រុង ស្រុក, បុស្តិ៍នគរបាល ក្រុមការងារអត្រានុកូលដ្ឋាន និងអអន្តោប្រវេសន្ត ៕