ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

តំណាងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ លោក ង៉ុយ ថៃ ដែលកំពុងសម្រាកព្យាបាលជម្ងឺ

កំពង់ចាម៖ ព្រឹកថ្ងៃពុធ ០១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ៨និង៣០នាទី លោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល ស្នងការរងទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកកំពង់សៀម តំណាងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម អមដំណើរដោយលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម លោក-លោកស្រីអធិការរងគ្រប់រូប និងសហការីបានអញ្ជើញពីលោកក្រុមប្រឹក្សាឃុំ លោកមេភូមិ និងព្រះសង្ឃបានចុះសួរសុខទុក្ខ លោក ង៉ុយ ថៃ អាយុ៥៤ឆ្នាំដែលមានជម្ងឺ និងកំពុងសម្រាកព្យាបាល នៅផ្ទះរបស់លោក ស្ថិតក្នុងភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ស្នងការរង ក៏បាននាំយកនូវថវិការបស់លោកឧត្តមសេនីយ៍ស្នងការ, លោកអធិការ និង មន្រ្តីចំណុះអធិការដ្ឋាន, និងគ្រឿងបរិភោគមួយចំនួនមកប្រគល់ជូនដល់ លោក ង៉ុយ ថៃ ដែលជាប្រជាកាពារឃុំរអាង ដើម្បីជួយសម្រួលបន្ទុកខ្លះក្នុងការសម្រាកព្យាបាលជម្ងឺ និងបានផ្តល់ថវិកាមួយចំនួនដល់ប្រជាការពារដែលបានចូលរួម និងបានផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងការអនាម័យ និងវិធីការពារជម្ងឺកូវីត-១៩ផងដែរ ។