ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំគណៈស្នងការ

ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ក្រើនរំលឹក ដល់កងកម្លាំង ថែទាំសុខភាពបានល្អប្រពៃ ដើម្បីបន្តចូលរួមអនុវត្តភារកិច្ច ដែលថ្នាក់ដឹកនាំ ប្រគល់ជូន សម្រេចបានភាព ជោគជ័យ ស្នាដៃរីកចម្រើន របស់អង្គភាព

រសៀលថ្ងៃអង្គារ ១៥ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី ០៤ ខែ សីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំ ពង្រឹងរបៀបរបបការងារជំនាញ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានប្រសាសន៍ សង្កត់ធ្ងន់ លើកិច្ចការងារ ការបំពេញភារកិច្ច ជាប្រចាំថ្ងៃដោយអនុវត្តតាម បែបបទកិច្ចការងាររដ្ឋបាល ប្រកាន់ភ្ជាប់នូវវិន័យលេខ ០០៦ របស់កងកម្លាំងនគរបាលជាតិ បន្តពង្រឹងការងារវេនប្រចាំបញ្ជាគ្រប់គ្រងត្រួតពិនិត្យកងកម្លាំងឲ្យបានគ្រប់ជ្រុងជ្រោយ ២៤ ម៉ោងលើ ២៤ ម៉ោង នៅទីប្រចាំបញ្ជា ក្នុងអង្គភាព ត្រៀមលក្ខណៈជាស្រេច សម្រាប់កិច្ចអន្តរាគមន៍ដល់ប្រជាពលរដ្ឋ បានទាន់ពេលវេលា

បង្កើនសាមគ្គីភាព អោយបានរឹងមាំកែលម្អរចែករំលែកជួយគ្នាទៅវិញទៅមក នាគ្រាជួបទុក្ខលំបាក ពង្រឹង តួនាទី ភារកិច្ច ដោយយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅ របស់ស្នងការដ្ឋាននគរបាលរាជធានីខេត្ត ស្របតាម សេចក្តីណែនាំលេខ: ០១៩ សណនចុះថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រង ប្រើប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះ ក្នុងគោលបំណងពង្រឹងសមត្ថភាព ដល់កងកម្លាំងចូលរួមអនុវត្ត តួនាទី ភារកិច្ច តាមឋានុក្រម រចនាសម្ព័ន្ធ របស់ការិយាល័យជំនាញ ដាស់តឿន តម្រែតម្រង់ មន្ត្រីឲ្យសកម្ម កែប្រែផ្លាស់ប្ដូរ ឥរិយាបថ ដែលពុំសូវសកម្ម ដែលធ្លាប់មាន នារយ:ពេលកន្លងមក ឲ្យមានការភ្ញាក់រលឹក ប្រកបដោយឆន្ទ: ស្មោះត្រង់ ស្រឡាញ់អង្គភាព ចូលរួមអនុវត្តបទបញ្ជា របស់ថ្នាក់ដឹកនាំដាក់ចុះ ឲ្យអនុវត្តមានប្រសិទ្ធភាព។