ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំត្រួតពិនិត្យថ្នាំញៀនរបស់សាលាដំបូងខេត្តទាំង៤ រួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀង

ខេត្តស្វាយរៀង​៖​ នៅថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យ​គ្រឿងញៀនខេត្ត និងជាអនុប្រធានគណៈកម្មការវេចខ្ចប់ និងបំផ្លាញគ្រឿងញៀនថ្នាក់ខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យថ្នាំញៀនរបស់សាលាដំបូងខេត្តទាំង៤ រួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដម ប៉ុក មុន្នី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម ពេញ វិបុល អនុប្រធានក្រុមការងារទី១ គ.យ.ក.ស ក្រសួងយុត្តិធម៌ តំណាងអាជ្ញាធរគ្រឿងញៀន តំណាងមន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃ ឯកឧត្ដមប្រធានសាលាដំបូង ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង លោកព្រះរាជ្ញារង ចៅក្រម លោកវរសេនីយ៍ស្នងការរងនគរបាលខេត្ត លោកវរសេនីយ៍មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មន្រ្តីរាជការសាលាខេត្តទាំង៤ មន្រ្តីនគរបាល មន្រ្តីកងរាជអាវុធហត្ថនៃផែនការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តទាំង៤ ព្រមទាំងមន្រ្តីរាជការសាលាដំបូងខេត្តទាំង៤ជាច្រើនរូប​ទៀត។