ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងផ្នែកប្រឆាំងគ្រឿង​ញៀន​ បានបញ្ជូនយុវជនញៀនថ្នាំ​ម្នាក់​ ទៅកាន់មណ្ឌលអប់រំកែប្រែខេត្តបាត់ដំបង

ខេត្តប៉ៃលិន៖​ ថ្ងៃអាទិត្យ ១៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ក្រោមការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន កម្លាំងផ្នែកប្រឆាំងគ្រឿង​ញៀន​នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន​ បានបញ្ជូនយុវជនញៀនថ្នាំចំនួន​ម្នាក់​ ឈ្មោះ​ ងឹន សុផល​ ភេទ​ ប្រុស​ អាយុ​ ២៨​ឆ្នាំ មុខរបរ​កសិករ រស់នៅភូមិ​អូរតាពុកលេី សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ទៅកាន់មណ្ឌលអប់រំកែប្រែពិភពនៃក្ដីសង្ឃឹម​(ខេត្តបាត់ដំបង) ដេីម្បីបន្សាបគ្រឿងញៀន​ និងស្ដានីតិសម្បទា​ តាមការស្នេីសុំរបស់អាណាព្យាបាលឈ្មោះ​ សេង​ វ៉ន​ ភេទ​ ស្រី​ អាយុ​ ៥០​ ឆ្នាំ​ ត្រូវជាម្ដាយ​ របស់យុវជនខាងលេី។