ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និង ម៉ូតូ

ខេត្ដកណ្ដាល៖ថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី០១ ខែសីហាឆ្នាំ២០២០វេលាម៉ោង១៧:៥៥ នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និង ម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ប្រុស០១នាក់ របួសស្រាលប្រុស០១នាក់ខូចខាត់ម៉ូតូ០២គ្រឿងនៅចំណុចគល់ស្ពានព្រែកដូនកឹមខាងលិចតាមបណ្តោយផ្លូវជាតិលេខ៣៨០ ស្ថិតនៅភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHONDA Wave C100 ពណ៌ខ្មៅផលិតឆ្នាំ2019ពាក់ផ្លាកលេខព្រៃវែង1R-7743(អត់ពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ ផាត ផល ភេទប្រុស អាយុ ៤៨ឆ្នាំមុខរបរជាងសំណង់ មានទីលំនៅភូមិបាក់ដោក ឃុំព្រែកជ្រៃស្រុកពោធិរៀង ខេត្តព្រៃវែង (របួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យភ្នំពេញតាមរថយន្តសាម៉ុយរបស់មន្ទីពេទ្យបង្អែកស្រុកល្វាឯម) ម៉ូតូបើកក្នុងទិសដៅពីលិចមកកើត(ពីអរិយក្សត្រមកសារិកាកែវ) បានបើកជែងជាមួយម៉ូតូមិនស្គាល់ម៉ាកខាងឆ្វេងដែលមានទិសដៅស្របគ្នាក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកHonda Dream C125 ពណ៏ខ្មៅផលិតឆ្នាំ2019ពាក់ផ្លាកលេខកណ្តាល1AC-0331 (ពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើល)អ្នកបើកបរម៉ូតូឈ្មោះយ៉ន រ៉ា ភេទប្រុស អាយុ៤០ ឆ្នាំមុខរបរជាងសំណង់ មានទីលំនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្ត កណ្តាល (របួសស្រាល)។ម៉ូតូបើកក្នុងទិសដៅពីកើតមកលិច(បញ្រ្ចាស់ទិសគ្នា)

  មធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសារិកាកែវដើម្បីចាត់ការតាមនិតិវិធី។