ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម សោម ពិសិដ្ឋ ណែនាំអោយមន្ត្រីជំនាញទាំង មន្ត្រីសុខាភិបាល និងបស្សុព្យាបាល បង្កើនការយកចិត្តទុកដាក់ លើការទប់ស្កាត់ជំងឺឆ្លងគ្រប់ប្រភេទ

ខេត្តកែប ៖ ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺគោ និងក្របី នៅភូមិ ភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានណែនាំដល់មន្ត្រីជំនាញទាំងសុខាភិបាល ក៏ដូចជាបស្សុព្យាបាល ត្រូវយកចិត្តទុកដាក់បង្កាទប់ស្កាត់ អោយបានដាច់ខាត នូវជំងឺឆ្លងគ្រប់ប្រភេទ ដើម្បីការពាសុវត្ថិភាព សុខភាពប្រជាជនយើង។

ឯកឧត្តមអភិបាលខេត្តកែប បញ្ជាក់ថា ជំងឺឆ្លងមានច្រើន ប្រភេទណាស់ ដូចជា ជំងឺអាសន្នរោគ ជំងឺសា ជំងឺផ្តាសាយបក្សី ជាដើម សុទ្ធតែជាជំងឺយាយឺ ឆក់យកជីវិត មនុស្សអស់រាប់លាននាក់ និងសត្វចិញ្ចឹម ជាច្រើនក្បាល ជាពិសេស ជំងឺដែលពិភពលោក កំពុងមានការព្រួយបារម្ភ គឺជំងឺកូវីត១៩ ដែលបានឆ្លងរាលដាលជាសាកល និងពុំទាន់មានប្រទេសណាមួយ ប្រកាសថាជំងឺនេះ ផុតរលត់ទៅ ឬមានវ៉ាក់សាំងសម្រាប់ការពារព្យាបាលនៅឡើយ ដូច្នេះអ្វីដែលយើងអាចធ្វើបាននាពេលនេះ គឺរួមគ្នាទប់ស្កាត់ មិនអោយជំងឺឆ្លងទាំងអស់នេះ ឆ្លងរាលដាលចូលសហគមន៍របស់យើងបាន តាមរយៈការអនុវត្តតាមវិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ ឯកឧត្តមបន្ថែមថា ជំងឺខ្លះ ឆ្លងពី មនុស្ស ទៅសត្វ ពីសត្វទៅមនុស្ស ពីមនុស្សទៅមនុស្ស និងពីសត្វទៅសត្វ ដែលទាំងនេះទាមទាអោយ មន្ត្រីជំនាយរបស់យើង មិនថាមន្ត្រីសុខាភិបាល ឬបសស្សុពេទ្យឡើយ ត្រូវបង្កើនការខិតខំ អប់រំ ផ្សព្វផ្សាយ ប្រជាពលរដ្ឋយើង អោយដឹងពីវិធីសាស្ត្រនៃការការពារ បង្ការទប់ស្កាត់ ពីការឆ្លងជំងឺគ្រប់ប្រភេទ និងគ្រប់រដូវកាល ។ ក្នុងឱកនោះឯកឧត្តមអភិបាលខេត្ត លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមចូលរួមយកគោ ក្របីទាំងអស់ មកចាក់វ៉ាក់សាំងអោយបានគ្រប់គ្នា និងសូមអោយមន្ត្រីបស្សុពេទ្យ ពន្លឿនការចុះចាក់វ៉ាក់សាំងនេះ ឱ្យបានដល់ គ្រប់ភូមិទាំងអស់ទូទាំងខេត្ត ដើម្បីបង្កាជំងឺអុតក្តាម ចំពោះសត្វ គោនិងក្របី របស់បងប្អូនអោយទាន់ពេលវេលា ព្រោះជំងឺនេះ ក៏កំពុងតែកើមាននៅខេត្ត មួយចំនួន ក្នងប្រទេសរបស់យើងហើយ ។

បើតាមរបាយការបស់លោក ថឹង បូរិន ប្រធានមន្ទីកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទខេត្ត បញ្ជាក់ថា ទូទាំងខេត្តមានមន្ត្រីបស្សុព្យាបាលចំនួន៨រូប និងភ្នាក់ងារសុខភាពសត្វ ១៨រូប នៅគ្រប់ភូមិទូទាំងខេត្ត ដែលជាវិស័យឯកជនស្មគ្រចិត្ត ទទួលបានការ បណ្តុះបណ្តាលបច្ចេកទេសផលិតកម្ម និងបស្សុព្យាបាលពីមន្ទីកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្ត ដើម្បីជួយផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹម និងផ្តល់សេវាព្យាបាលដល់ប្រជាកសិករយើង។ ក្នុងរបាយការណ៍ លោកប្រធានមន្ទីរបង្ហាញថា ទូទាំងខេត្តកែប មាន គោសរុប ១៩២០៧ក្បាល ក្របី ៩៩៨ក្បាល់ សេះ១៥ក្បាល ពពែ២៧៤ក្បាល ជ្រូក៤៧៥៨ និងបក្សី ជាង១០ម៉ឺនក្បាល។ ហើយកន្លងមក មានគោ និងក្របីរបស់ប្រជាពលរដ្ឋចំនួន ១៨២ក្បាល បានឈឺ ក្នុងនោះព្យាបាលជាសះស្បើយ ១៧៧ និងងាប់ចំនួន៥ក្បាល ៕