ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្ក្រាបទីតាំងលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់លុយ)

កំពង់ចាម​៖​ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៣ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំង អធិការដ្ឋាននគរបាលស្រុកចំការលើ ដឹកនាំដោយលោកអនុសេនីយ៍ឯក វុត វឌ្ឍនៈ ជានាយផ្នែកនគរបាលយុត្តិធម៌ បានចុះបង្ក្រាបទីតាំងលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់លុយ) នៅចំណុចក្នុងចំការស្វាយចន្ទី​ ព្រំប្រទល់ខេត្តកំពង់ចាម ជាមួយនឹងខេត្តកំពង់ធំ ស្ថិតក្នុងភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
ជាលទ្ធផលក្នុងពេលបង្ក្រាបក្រុមមុខសញ្ញាអ្នកលេងល្បែង បាននាំគ្នារត់គេចខ្លួនអស់ បន្សល់ទុកវត្ថុតាងមួយចំនួនរួមមាន ម៉ូតូចំនួន ០៥គ្រឿង , អង្រុតក្រុងជល់មាន់ចំនួន០២ , កន្រ្តក់ដាក់មាន់ចំនួន០១ និងស្កុតរុំជើងមាន់មួយចំនួន ។
បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕