ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំផ្សព្វផ្សាយប្រកាលេខ២៨៨៤ប្រក.ចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាលេខ២៨៨៤ប្រក.ចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរសមត្ថកិច្ច ក្នុងការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងមានការចូលរួមពី លោកស្នងការរងទទួលផែនអត្តសញ្ញាណកម្ម នាយ-នាយរងការិយាល័យ អធិការដ្ឋានក្រុង ស្រុក ព្រមទាំងមន្រ្តីជំនាញពាក់ពន្ធ័ជាច្រើនរូបទៀត ។

ក្នុងកិច្ចប្រជុំនេះផងដែរ លោកឧត្តមសេនីយ៍ស្នងការបាន​មានប្រសាសន៍ថាក្រសួងមហាផ្ទៃ បានចេញប្រកាសស្តីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការពិនិត្យ សម្រេច និងពីស្នងការនគរបាលរាជធានី ខេត្តជូនទៅអធិការ​នគរបាលក្រុង ស្រុក ខណ្ឌ ការពិនិត្យសម្រេច ។

ជាចុងក្រោយលោកឧត្តមសេនីយ៍ស្នងការក៏បានផ្តាំផ្ញើរទៅដល់មន្រ្តីជំនាញដែលពាក់ពន្ធ័ទាំងអស់ខិតខំយកចិត្តទុកដាក់ អនុវត្តប្រកាសលេខ២៨៨៤ប្រក.ចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃនេះឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋទាំងអស់គ្រប់ស្រទាប់វណ្ណៈទាំងអស់ ៕