ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ស្នងការ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ម្ដាយក្មេក ឯកឧត្តម សួន ឈាងលី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ

កំពង់ចាម​ ៖នៅរសៀលថ្ងៃព្រហស្បតិ៍​ ១០កេីត​ ខែស្រាពណ៍​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមក្នុងពីធីគោរពវិញ្ញាណក្ខន្ធសពឧបាសិកា​ ឈិន​ គឹមអ៊ន់​ ត្រូវជាម្ដាយក្មេករបស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍ សួន​ ឈាងលី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាព កាលពីថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០២០ ដោយជរាពាធិ៍ ស្ថិតនៅភូមិនាងគង្ហីង​ សង្កាត់សំបួរមាស​ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ក្នុងឱកាសគោរពវិញ្ញាណក្ខន្ធនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកបច្ច័យដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ចំនួន៤,០០០,០០០រៀល ដើម្បីចូលរួមជាបច្ច័យបុណ្យ ប្រគល់ជូនក្រុមគ្រួសារនៃសពផងដែរ ៕