ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០៣គ្រាប់ ខេត្ត​ព្រះវិហារ​

ខេត្ត​ព្រះវិហារ៖ថ្ងៃព្រហស្បតិ៍្ត​ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ តាមការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថាមានប្រជាពលរដ្ឋរាយការណ៍ពីការប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០៣គ្រាប់ នៅដីស្រែក្នុងភូមិក្តាក់ ឃុំភ្នំត្បែង២ ស្រុកគូលែន ខេត្ត​ព្រះ​វិហារ​។
+គ្រាប់កាំភ្លើងត្បាល់ ទំហំ ៨០ម.ម ចំនួន ០១គ្រាប់
+គ្រាប់កាំភ្លើងត្បាល់ ទំហំ ៦០ម.ម ចំនួន ០២គ្រាប់។
កម្លាំងប៉ុស្តិ៍បានទៅពិនិត្យដល់កន្លែង ដាក់ខ្សែព័ទ្ធ និងជូនព័ត៌មានទៅអង្គភាពកំចាត់មីនរួចរាល់ហើយ។