ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ច​ស្រាវជ្រាវ​ឈានទៅ​ឃាត់ខ្លួន​ជនដៃដល់

កំពង់ស្ពឺ ដោយមានការដឹកនាំពីឯកឧត្តម ត្តសេនីយ៍ឯក ង៉េ ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​, លោកត្តសេនីយ៍ត្រីជាវ វិបុល អនុប្រធាន​, ស្នងការនគរបាលខេត្តកំពង់ស្ពឺ ត្តសេនីយ៍ទោ សម សាមួន​, លោកស្នងការរង សោម បូរ៉ា និងមានការសម្របសម្រួលពីលោកជំទាវព្រះរាជអាជ្ញា និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយនគរបាលស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យឈ្មោះ ខូវ លីហាក់ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមនខេត្តកំពង់ស្ពឺ

សមត្ថកិច្ចបានឲ្យដឹងថា កាលពីខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ ជុំ ន្ធូ ភេទស្រី អាយុ២៤ឆ្នាំ ក្រោយពីប្តីបានស្លាប់ គាត់បានពឹងពាក់ជនសង្ស័យឲ្យជួយលក់រថយន្តប្រភេទបែនក្នុងតម្លៃ១៩០០០ដុល្លារ ហើយជនសង្ស័យបានយកលុយពីការលក់ឡាននោះចំនួន១២.០០០ដុល្លារទិញម៉ូតូគ្រឿង ដោយចង់សម្លាប់ជនរងគ្រោះបំបិតមាត់

សមត្ថកិច្ចបន្តថា រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យបានទូរស័ព្ទបបួលនងគ្រោះទៅដើរលេងនៅព្រៃភ្នំទទឹង ភូមិអន្លង់ស្នោ ហើយវាយសម្លាប់យកខ្សែចង​.​ ដោយបានបំភ័ន្តសមត្ថកិច្ច ព្រមទាំងយកម៉ូតូ និងគ្រឿងអលង្ការរត់គេខ្លួន ទើបនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចស្រាវជ្រាវឈានទៅឃាត់ខ្លួនជនដៃដល់បាន ដើម្បីអនុវត្តតាមនីតិវិធី