ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ប្រគល់វ៉ាក់សាំង ថ្នាំព្យាបាល ថ្នាំសម្លាប់មេរោគ និងបរិក្ខារបសុពេទ្យ ជូនដល់មន្រ្តីជំនាញពេទ្យសត្វ តាមក្រុង ស្រុក

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃអង្គារ ៨កើត ខែស្រាព
ណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានប្រគល់វ៉ាក់សាំងសារទឹក វ៉ាក់សាំងអុតក្តាម ថ្នាំព្យាបាល ថ្នាំសម្លាប់មេរោគ និងបរិក្ខារបសុពេទ្យ ជូនដល់មន្រ្តីជំនាញពេទ្យសត្វ ក្រុង ស្រុក។

គូសបញ្ជាក់ផងដែរថាៈ ការប្រគល់វ៉ាក់សាំង និងថ្នាំការពារ ព្រមទាំងសម្ភារបរិក្ខាបសុពេទ្យដល់មូលដ្ឋាន គឺដើម្បីជម្រុញ ក្នុងការចាក់ការពារគោក្របីរបស់កសិករ នៅពេលសត្វពុំទាន់មានជម្ងឺក្នុងខណៈនេះ ៕