ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនជាតិចិនចំនួន ០៣នាក់ លួចឆ្លងដែនដោយខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា

ខេត្តព្រះវិហារ៖នៅថ្ងៃចន្ទ០៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចង្អុលដឹកនាំពី លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី តាន់ គឹមលេង ស្នងការរងទទួលផែនការការអន្តោប្រវេសន៍ បានអោយដឹងថា នៅវេលាម៉ោង ១៨ និង៣០ នាទីកម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងនគរបាលទេសចរណ៍ អធិការដ្ឋាននគរបាលស្រុកឆែប បានសួរនាំនិងឃាត់ខ្លួន ជនជាតិចិនចំនួន ០៣នាក់  នៅចំណុចទឹកជ្រោះព្រះនិម្មិត ស្តិតក្នុងភូមិកំពង់សាមី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ពីបទស្នាក់នៅ និងលួចឆ្លងដែនដោយខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា មានឈ្មោះដូចខាងក្រោម៖

ឈ្មោះXU ZHAOXIAO ភេទប្រុស អាយុ ៣៩ឆ្នាំ សញ្ជាតិ ចិន មុខរបរសន្តិសុខ កាន់អត្តសញ្ញាណប័ណ្ណប្រទេសចិនលេខ532124198111202114 ផុតកំណត់ថ្ងៃទី១៤/០១/២០២៨, កាន់លិខិតឆ្លងដែនប្រទេសចិនលេខEC6898523 ផុតកំណត់នៅថ្ងៃទី១៨/០៣/២០២៨, ទិដ្ឋាការលេខEI02186902 ផុតកំណត់ថ្ងៃទី១៣/០៧/២០២០ និងមានសៀវភៅការងារលេខFWP00367045 ផុតកំណត់នៅថ្ងៃទី៣១/១២/២០១៩ ពីបទស្នាក់នៅ និងលួចឆ្លងដែនដោយខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឈ្មោះLI WENHAN ភេទប្រុស អាយុ ៥៤ឆ្នាំ សញ្ជាតិ ចិន មុខរបរ កម្មករ កាន់អត្តសញ្ញាណប័ណ្ណ ប្រទេសចិនលេខ412926196607142530 ផុតកំណត់ថ្ងៃទី០៤/០៩/២០២៩, កាន់លិខិតឆ្លងដែនប្រទេសចិនលេខEH0996640 ផុតកំណត់នៅថ្ងៃទី១៨/០៨/២០២៩ ទិដ្ឋាការលេខ
E1900211345ផុតកំណត់ថ្ងៃទី០២/១២/២០១៩ ពីបទស្នាក់នៅ និងលួចឆ្លងដែនដោយខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា

ឈ្មោះYANG ZHICHENG ភេទប្រុស អាយុ ៥០ឆ្នាំ សញ្ជាតិ ចិន មុខរបរ កម្មករ កាន់លិខិត ឆ្លងដែនប្រទេសចិនលេខE61825311 ផុតកំណត់នៅថ្ងៃទី២៩/១០/២០២៥ និងទិដ្ឋាការលេខ EEX1900066089 ផុតកំណត់ថ្ងៃទី២៧/០៨/២០២០ ពីបទលួចឆ្លងដែនដោយខុសច្បាប់

តាមការសាកសួរជនបរទេសជាជនជាតិចិនទាំង ០៣នាក់ ខាងលើបានសារភាពថា ពួកគេបានជិះរថយន្ដក្រុងចេញពីខេត្តព្រះសីហនុមកខេត្តស្ទឹងត្រែងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ បានស្នាក់នៅរយៈពេលមួយយប់ បន្ទាប់មកនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ក៏បានបន្តដំណើរទៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅ២ ស្រុកឆែប រួចបានឡើងទូកឆ្លងទៅប្រទេសឡាវ (ផុតព្រំដែនកម្ពុជា) តែទៅមិនទាន់ដល់ដីគោកផង ត្រូវសមត្ថកិច្ចឡាវមិនឲ្យចូល រួចបានត្រលប់មកទឹកដីកម្ពុជាវិញ បច្ចុប្បន្ន ជនជាតិចិនទាំងបីនាក់បានបញ្ជូនទៅកាន់ស្នាក់ការត្រៀមបណ្ដេញចេញ ខេត្តសៀមរាប