ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

រដ្ឋលេខាធិការក្រសួងអប់រំ​​ និងយកគំរូសាលាបៃតង​ ដែលបានអនុវត្តរួចនៅក្នុងខេត្តបន្ទាយមានជ័យ​ យកទៅធ្វេីការផ្សព្វផ្សាយដល់សាលាដ៏ទៃទៀត​នៅទូទាំងប្រទេស

ខេត្តបន្ទាយមានជ័យ​ ៖​ ឯកឧត្តម​ ស​​ សុខា​ រដ្ឋលេខាធិការក្រសួងអប់រំ​ យុវជន​ និងកីឡា​ រួមនឹងប្រតិភូអមដំណេីរ​ បានអញ្ជេីញជាអធិបតីភាព​ ក្នុងពិធីប្រកាសអនុវត្តគម្រោង​ សាលាបៃតង​ ក្រោមកិច្ចព្រមព្រៀងរវាងក្រសួង​ អប់រំ​ យុវជន​ និង​ កីឡា​ និងអង្គការ​ ការីតាសស្វីស។

ពិធីនេះធ្វេីឡេីងនៅព្រឹកថ្ងៃទី២៦​ ខែកក្កដា​ នៅសាលប្រជុំ​ធំ​ សាលាខេត្តបន្ទាយមានជ័យ​ ហេីយក៏មានការអញ្ជេីញចូលរួម​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្ត​បន្ទាយមានជ័យ​ អភិបាលរងខេត្ត​ លោក​ ម៉ាក​ ក្លកល័រ​ នាយកប្រចាំប្រទេស​ អង្គារការីតាសស្វីស​ ប្រធានមន្ទីរអប់រំ​ អភិបាលក្រុង-ស្រុក​ ប្រធានការិយាល័យក្រុង-ស្រុក​ លោកគ្រូ-អ្នកគ្រូបានចូលរួម។

លោក​ ម៉ាក​ ក្លកល័រ​ នាយកប្រចាំប្រទេស​ អង្គារការីតាសស្វីស​ បានថ្លែងនូវចំណាប់អារម្មណ៍​ លោកពិតជាមានភាពរីករាយជាខ្លាំងចំពោះកិច្ចសហការយ៉ាងល្អប្រសេីរពីថ្នាក់ដឹកនាំខេត្ត​ ពិសេសក្រសួង និងមន្ទីរអប់រំ​ យុវជន​ និង​កីឡា​ខេត្ត​ ក្នុងការអនុវត្តគម្រោងសាលាបៃតង​ នៅខេត្តបន្ទាយមានជ័យ​ ដេីម្បីចូលរួមលេីកកម្ពស់វិស័យអប់រំ​ ក៏ដូចជាលេីកកម្ពស់បរិស្ថានសាលារៀនឲ្យមានបរិស្ថានស្អាត​ និងមានភាពបែតង។

ឯកឧត្តម​ ស​ សុខា​ រដ្ឋលេខាធិការក្រសួងអប់រំ​ ក៏បានថ្លែងអំណរគុណចំពោះអង្គការ​ ការីតាសស្វីស​ ដែលបានជ្រេីសរេីសខេត្តបន្ទាយមានជ័យ​ និងចំណាយថវិកាអនុវត្តសាលាបៃតង​ ដោយជ្រេីសរេីសយក ចំនួន៤៥សាលារៀន​ ដេីម្បីអនុវត្តគម្រោងនេះ
ឯកឧត្តម​ រដ្ឋលេខាធិការ​ ក៏បានបញ្ជាក់ថា​ ៖​ លោកនិងយកគំរូសាលាបៃតង​ ដែលបានអនុវត្តរួចនៅក្នុងខេត្តបន្ទាយមានជ័យ​ យកទៅធ្វេីការផ្សព្វផ្សាយដល់សាលាដ៏ទៃទៀត​នៅទូទាំងប្រទេស ក្នុងការអនុវត្តសាលាបៃតង​ ដេីម្បីលេីកកម្ពស់សោភ័ណ្ឌភាពសាលារៀន​ ឲ្យមានភាពស្រស់ស្អាត​ ប្រកបទៅដោយផាសុខភាព និងការរៀបចំឲ្យមានជាសួនផ្កា​​ បង្គន់អនាម័យ​ កន្លែងលាងសម្អាតដៃជាដេីម។

ជាមួយនឹងការអនុវត្តគម្រោងសាលាបៃ​តង​ ឯកឧត្តម​ ស​ សុខា​ ក៏បានសង្កត់ធ្ងន់ថា​ ៖​ សូមគណគ្រប់គ្រងសាលាទាំងអស់​ ដែលត្រូវអនុវត្តគម្រោងសាលាបៃតងនេះ​ សូមចូលរួមអនុវត្តកម្មវីធីនេះឲ្យបានល្អ​ និងសូមគ្រប់បណ្តាសាលាទាំងអស់ចូលរួមអនុវត្តនូវគម្រោងនេះ​ ដេីម្បីបង្កេីនសោភ័ណ្ឌភាពសាលាប្រកបទៅដោយផាសុខភាព​ និងមានភាពស្រស់ស្អាត៕​