ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំពិគ្រោះយោបល់ និងធ្វើបទបង្ហាញលទ្ធផល នៃការចុះសិក្សាសម្រាប់កិច្ចដំណើរការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ របស់ក្រុមហ៊ុន ស៊ី អ៉ី អេស

ខេត្តកោះកុង​៖​ ថ្ងៃចន្ទ ៧ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០
លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ និងធ្វើបទបង្ហាញលទ្ធផល នៃការចុះសិក្សាសម្រាប់កិច្ចដំណើរការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ របស់ក្រុមហ៊ុន ស៊ី អ៉ី អេស ។

លោកអភិបាលរងខេត្ត បានលើកឡើងថា ក្រុមហ៊ុន ត្រូវអនុវត្ត និងគោរពតាមកិច្ចសន្យា ដែលបានចុះកិច្ចសន្យា ជាមួយគ្នានេះផងដែរគម្រោងនេះពិតជាប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ដើម្បីចូលរួមកាត់បន្ថយការចំណាកស្រុក របស់ប្រជាពលរដ្ឋ។ មួយវិញទៀតក្រុមហ៊ុន ត្រូវថែរក្សា អនាម័យបរិស្ថាន ស្របតាមគោលការណ៍ និងលិខិតបទដ្ឋានគតិយុត្តនានា៕