ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន

កំពង់ចាម ៖ នៅថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តជាមួយជំនាញ ស្រុកបាធាយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបូរ ដឹកនាំដោយលោកវរសេនីយ៍ឯក ជីវ សេងរស់ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនបាន ០១ករណីដោយប្រេីវិធានរដ្ឋបាលចំហរ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងនោះ៖ ទី១-ឈ្មោះ ហន ប្រុក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះ ឈឿង គា ភេទប្រុស អាយុ ៣៤ឆ្នំា សញ្ជាតិខ្មែរ និងទី៣-ឈ្មោះ រ៉ា ចក្រី ភេទប្រុស អាយុ ២៨ឆ្នំា សញ្ជាតិខ្មែរ ទាំង០៣នាក់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ក្នុងប្រតិបត្តិការនោះដែរ ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន០៣កញ្ចប់ ទូរស័ព្ទចំនួន ០២គ្រឿង ។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានឃាត់ខ្លួន និងរក្សាទុកដើម្បីចាត់ការតាមនីតិវិធី។