ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

មានករណីខ្យល់គ (ស្លាប់) ស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្ដកណ្ដាល​៖នៅថ្ងៃពុធ ២កើត ខែស្រាពណ៌ ឆ្នាំជូត ទោសក័ ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០
មានករណីខ្យល់គ (ស្លាប់)នៅវេលាម៉ោងប្រហែល
១៤:៣០នាទី នៅស្ថិតនៅភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះ‌ឈ្មោះ ស៊ែម គន្ធា ភេទប្រុស អាយុ៣៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមការបំភ្លឺឈ្មោះ ឈុំ កន្និថា ភេទស្រី អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសិស្ស នៅភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ខ្លួនបានឃើញជនរងគ្រោះនឹងមិត្តភក្រ្ត័ជនរងគ្រោះម្នាក់ទៀតកំពុងតែផឹកស្រាថ្នាំជាមួយគ្នាប្រហែលជាម៉ោង១១:៤០នាទី ក៏បែកគ្នា ហើយជនរងគ្រោះបានប្រាប់ខ្លួនថាចុកក្នុងពោះណាស់ ហើយក៏ដើរទៅដេកអង្រឹងចងនៅមុខផ្ទះកៀនរបងនោះទៅរហូតដល់ម៉ោងប្រហែល១៤:២០នាទី ពេលខ្លួនចេញមកពីក្នុងផ្ទះ ឃើញជនរងគ្រោះនៅដេកលើអង្រឹងនៅឡើយ ពេលនោះខ្លួនក៏ដើរទៅមើលឃើញរុយរោមមុខ ហើយខ្លួនក៏ដាស់ជនរងគ្រោះអត់កំរើកសោះក៏ស្រែកហៅអ៊ុំ ឪពុក ម្តាយ បង ប្អូន មកមើលព្រូងព្រាត់ បាននាំគ្នាឆ្លើយថាស្លាប់បាត់ទៅហើយ។
ក្រោយពីទទួលបានដំណឹងភ្លាមៗ សមត្ថកិច្ច​បានចុះមកដល់កន្លែងកើតហេតុ ដោយមានការចូលរួមប៉ុស្តិ៍រដ្ឋបាល ឃុំក្រាំងម្កាក់ លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិនឹងឪពុកបង ប្អូន នៃសពបានធ្វើការពិនិត្យលើជនរងគ្រោះ ឃើញថាពុំមានស្លាកស្នាមអ្វីទេ។
យោងតាម លោកគ្រូពេទ្យជំនាញ ជនរងគ្រោះស្លាប់ដោយសារខ្យល់គ។
សពបានប្រគល់ជូនក្រុមគ្រួសារ​ យកទៅធ្វើបុណ្យតាមប្រពៃណី។